គន្លឹះខ្លីៗស្ដីពីសុខភាព

តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះបន្ទាប់ពីត្រូវឆ្កែខាំកូនអ្នក? តើជំងឺឆ្កែឆ្កួតជាអ្វី? ជំងឺឆ្កែឆ្កួតគឺជាប្រភេទជំងឺដែល​បង្ក​មកពីវីរុសដែលឆ្លងទៅមនុស្សតាមរយៈទឹកមាត់របស់ឆ្កែដែលមានជំងឺនេះ។ ជំងឺអាចជាជំងឺធ្ងន់ធ្ងរ ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា។

 

តើអ្នកជំងឺឆ្កែឆ្កួតមានរោគសញ្ញាអ្វីខ្លះ?

  1. មានអារម្មណ៍ថា ឈឺ ដូចជារោគសញ្ញាដូចជម្ងឺគ្រុនផ្តាសាយ មានអារម្មណ៍ថាមិនសូវឃ្លានអាហារ មានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺបំពង់ក និងក្អួត។
  2. ច្រងេងច្រងាង និងឥរិយាបថរំភើប មានអាកប្បកិរិយាខុសពីមនុស្សជាធម្មតា។ 3) ការឈឺចាប់​ក្នុងស្បែក។
  3. ខ្លាចទឹក និងស្រៀវស្រាញ។
  4. មានអារម្មណ៍ថា ខ្សោយ និងអាចនឹងមានរាករូសផងដែរ។

 

វិធីព្យាបាលជំងឺ:

នៅពេលជំងឺចាប់ផ្ដើមបង្ហាញរោគសញ្ញា វាលំបាកណាស់ក្នុងការព្យាបាលឲ្យជាសះស្បើយ។ មនុស្ស​ភាគច្រើនដែលមានប្រតិកម្មអាឡាក់ស៊ីរ៉ាំរ៉ៃត្រូវប្រឈមនឹងការស្លាប់។ ដូច្នេះ ការការពារគឺជាការ​សំខាន់​បំផុត។ ប្រសិនបើអ្នកគិតអ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់ពីជំងឺប្រភេទនេះ សូមស្វែងរកការ​ព្យាបាលជម្ងឺបន្ទាន់ ដើម្បីបង្ការវីរុសមិនឲ្យចូលក្នុងរាងកាយរបស់អ្នក និងខួរក្បាល ដែលនឹងបង្កឲ្យ​មានរោគសញ្ញាខាងលើ។

ប្រសិនបើអ្នកមានរោគសញ្ញា វេជ្ជបណ្ឌិតរបស់អ្នកអាចរៀបចំការព្យាបាលទៅតាមនោះ។ ការព្យាបាល​កាត់​បន្ថយការឈឺចាប់ និងការធ្វើទុក្ខប្រព័ន្ធដង្ហើម។

ប្រសិនបើអ្នកត្រូវបានឆ្កែខាំ នោះអ្នកចាំបាច់ត្រូវធ្វើរឿងទាំងនេះភ្លាមៗ: 1) ការសម្អាតមុខរបួសដោយ​ប្រើទឹក និងសាប៊ូ 2) ទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល 3) ប្រសិនបើអ្នកមានសត្វចិញ្ចឹម យកវា​ទៅចាក់ថ្នាំបង្កាជំងឺឆ្កែឆ្កួតជាប្រចាំ 4) ជៀសវាងប៉ះពាល់សត្វដែលឆ្លងជំងឺ ទោះបីពួកគេងាប់ហើយក៏​ដោយ។ ប្រសិនបើអ្នកត្រូវបានសត្វខាំ ឬទិច នោះត្រូវទទួលការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតជាប្រចាំ។